Random Posts


បារាយណ៍​ខាងលិច មិន​ត្រឹមតែ​ជា​អាងទឹក​ធំជាងគេ លើ​ពិភពលោក ប៉ុណ្ណោះ​ទេ តែ​គឺជា​បុរាណ​ដ្ឋា​ន ផ្នែក​ប្រវត្តិសាស្ត្រ ដ៏​សំខាន់​ និងជារមណីយដ្ឋានធម្មជាតិយ៉ាងស្រស់ស្អាតផងដែរ។

​អាជ្ញាធរ​អប្សរា បានប្រកាសថា បារាយណ៍​ខាងលិច ដែល​អ្នកស្រុក​ស្គាល់​ជាទូទៅ​ថា បារាយណ៍ទឹកថ្លា នោះ មិន​ត្រឹមតែ​ជា​អាង​ស្តុក​ទឹក ដ៏​ធំជាងគេ លើ​ពិភពលោក​ប៉ុណ្ណោះ​ទេ តែ​វា​ជា​បុរាណ​ដ្ឋា​ន ផ្នែក​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់ ដែលមាន​ទំនាក់ទំនង ជាមួយ​សំណង់​ប្រាសាទ និង​ជីវភាព​រស់នៅ របស់​ប្រជាជន​សម័យ បុរាណ​ផងដែរ​។

បារាយណ៍​ទឹកថ្លា ឬ បារាយណ៍​ខាងលិច​ចាប់ផ្តើម​កសាង​ឡើង​នៅ​សតវត្ស​ទី ១១ (១០០២ ដល់ ១០៦៦) ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័នទី ១ (១០០២ ដល់ ១០៥០) ហើយ​បាន​បញ្ចប់​ជា​ស្ថាពរ​នៅក្នុង​រជ្ជកាល​បន្ទាប់ គឺ​រជ្ជកាល​ព្រះបាទ​ឧទ័យា​ទិត្យ​វរ្ម័នទី ២ ដែល​ត្រូវជា​ព្រះរាជបុត្រ​ព្រះអង្គ (១០៥០ ដល់ ១០៦៦) ។ បារាយណ៍​នេះ​មាន​បណ្តោយ​ប្រវែង ៨ គីឡូម៉ែត្រ និង​ទទឹង ២.២ គីឡូម៉ែត្រ ហើយ​ផ្គត់ផ្គង់​ទឹក​តាមរយៈ​ស្ទឹង​ពីរ គឺ​ស្ទឹង​សៀមរាប និង​ស្ទឹង​ពួក (​ភ្ជាប់​ដោយ​អូរ​ខ្លូត​) ។ គេ​អាច​ដឹង​បាន​ថា ផ្នែក​ខាង​លិច​មុន​ការសាងសង់​បារាយណ៍ គឺជា​កន្លែង​ទីក្រុង​ចាស់​មួយ ដែល​អ្នក​ស្រាវជ្រាវ​ហៅថា "​បន្ទាយ​ឈើ​” ដោយ​យក​ឈ្មោះ​ភូមិ​មួយ​នៅ​ខាងត្បូង​ជិត​នោះ​មក​សន្មត ។ បុរី​បន្ទាយ​ឈើ​ដើមឡើយ​មាន​គូ​ទឹក​មួយ​ធំ​បង្គួរ​ព័ទ្ធជុំវិញ ។ បី ឬ បួន​សតវត្ស​ក្រោយមក​ផ្នែក​ខាងជើង​នៃ​បុរី​នោះ ក៏​ត្រូវ​បារាយណ៍​ទឹក​ថា្លដែល​គេ​កសាង​ឡើង​នៅ​សតវត្ស​ទី ១១ មក​លុប​បាត់ ។ មាន​សំណល់​ប្រាសាទ​ជា​ច្រើន​ខ្លះ​នៅ​ឈរ​នៅឡើយ​ខ្លះ​នៅសល់​តែ​គ្រឹះ ឬ ខឿន​ហើយ​សាងសង់​យ៉ាងហោចណាស់​ក៏​នៅ​សតវត្ស​ទី ៨ ដែរ ។ ប្រាសាទ​ទាំងនោះ​មានដូចជា​ប្រាសាទអកយំ ប្រាសាទភ្នំ​រុង និង​ប្រាសាទ​វត្ត​ទួល​ខ្ពស់​ជាដើម ។ តាមរយៈ​ការធ្វើ​កំណាយ​ស្រាវជ្រាវ​ដែល​រួម​សហការ​រវាង​សាលា​បារាំង​ចុង​បូព៌ា និង​អាជ្ញាធរ​អប្សរា​គេ​អាច​ដឹង​បាន​ទៀតថា នៅ​ផ្នែក​ខាងលិច​នៃ​បារាយណ៍​មាន​មនុស្ស​មក​រស់នៅ​យូរ​មក​ហើយ ពោល​គឺ​មុន​ការកសាង​រាជធានី​ខាងលើ​ទៅ​ទៀត ។ នៅក្នុង​ឆ្នាំ ២០០០ គេ​បាន​រកឃើញ​ផ្នូរ​បុរាណ​ដែល​ស្ថិតនៅ​ជិត​ប្រាសាទ​ក្មេង​ហើយ​ផ្នូរ​ទាំងនោះ​មាន​អាយុកាល​ក្នុង​យុគសម័យ​ដែក (​យុគ​លោហៈ​) ដែល​បន្ត​រហូត​មក ។ កាលពី​ពាក់កណ្តាល​ឆ្នាំ ២០០៥ មុននេះ គេ​រកឃើញ​ផ្នូរ​បុរាណ​មួយ​ទៀត​ស្ថិត​នៅ​ចំ​កណ្តាល​បារាយណ៍ ។ ផ្នូរ​បុរាណ​នេះ​មាន​អាយុកាល​ស្ថិតនៅ ក្នុង​យុគសម័យ​សំរិទ្ធ​ពោល គឺ​ប្រហែល ១០០០ ឆ្នាំមុន​គ្រឹស្តសករាជ ។​


បារាយណ៍ក៏បានក្លាយជាប្រភពស្រោចស្រពសម្រាប់វិស័យកសិកម្មនៅក្នុងតំបន់ សម្រាប់ប្រជាណលរដ្ឋធ្វើស្រែចម្ការបានយ៉ាងងាយស្រួល។ ហើយក៏មានប្រជាជនខ្លះក៏បានធ្វើស្រែនៅក្នុងបរិវេណបារាយណ៍ និងនេសាទផងដែរ។

បច្ចុប្បន្ន បារាយណ៍ទឹកថ្លាបានក្លាយជារមណីយ៍ដ្ឋានធម្មជាតិមួយដែលមានចម្ងាយប្រមាណ៨គីឡូមែត្រពីទីរួមខេត្តសៀមរាប។

បារាយណ៍ទឹកថ្លាមានប្រជាប្រិយភាពខ្លាំងសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសនៅរដូវទឹកឡើង​ គឺក្នុងកំឡុងខែតុលា។ នៅតាមបណ្ដោយមាតិទឹក គឺមានខ្ចុះតូចៗតម្រៀបគ្នាជាជួរសម្រាប់បម្រើដល់ការសម្រាកលំហែកាយ និងការញ៉ាំអាហារ ជួបជុំមិត្តភក្តិ ក្រុមគ្រួសារយ៉ាងសប្បាយរីករាយ។​​

 លោកអ្នកអាចហែលទឹកលេងកម្សាន្ត បន្ទាប់ពីសម្រាកញ៉ាំអាហារថ្ងៃត្រង់។

លោកអ្នកក៏អាចជិះកាណូតកម្សាន្តទៅកាន់កោះមេបុណ្យដែលស្ថិតនៅចំកណ្ដាលបារាយណ៍ ដែលមើលពីចម្ងាយហាក់បីដូចជាអណ្ដែតនៅលើផ្ទៃទឹក។

រមណីយ៍ដ្ឋានបារាយណ៍ក៏មានភាពអ៊ូរអរខ្លាំងនៅពេលទឹកឡើង ហើយក៏ជាពេលវេលាដ៏សប្បាយមួយសម្រាប់ការទៅកម្សាន្ត។

បារាយទឹកថ្លា​ (West Baray)

ផ្លូវ៦០ ក្រុងសៀមរាប

ផ្លូវ៦០​កំពុងទទួលបានការពេញនិយមពីសំណាក់បងប្អូនខេត្តសៀមរាប

ខេត្តសៀមរាបហាក់បីដូចជាតូចក៏ប៉ុន្តែសម្បូរទៅដោយកន្លែងគួរឲ្យចាប់អារម្មណ៍ជាច្រើន។ កន្លែងមួយដែលមានការពេញនិយមខ្លាំងពីសំណាក់បងប្អូនដែលរស់នៅខេត្តសៀមរាប គឺផ្លូវ៦០។


ផ្លូវ៦០ គឺជាកន្លែងមួយសម្រាប់ការចំណាយពេលជាមួយក្រុមគ្រួសារ មិត្តភក្តិ និងគូស្នេហ៍ជាដើម នាពេលល្ងាចដ៏ត្រជាក់ ហើយញ៉ាំអាហារពេលល្ងាចជុំគ្នាយ៉ាងមានសេចក្ដីសុខ។
 
វាមានចម្ងាយមិនឆ្ងាយពីទីរួមខេត្តប៉ុន្មានទេ។ នៅទីនោះ លោកអ្នកប្រហែលជាប្លែកមាត់ជាមួយនឹងអាហារដ៏ល្បីប្រចាំតំបន់ គឺ សង្វាក់ ដែលមាននំបញ្ចុក ណែមអាំង (សាច់ត្រី) ទ្រនាប់ជាមួយបន្លែ (ល្បោយៈ ភាសាតំបន់) ហើយជ្រលក់ជាមួយទឹកត្រីជូរអែមយ៉ាងឆ្ងាញ់ពិសារ។

ក្រៅពីនេះក៏មានម្ហូបអាហារផ្សេងៗទៀតយ៉ាងច្រើនសម្បូរបែប។ អ្វីដែលពិសេសនោះគឺ លោកអ្នកក៏អាចដើរទិញឥវ៉ាន់ ដូចជាសម្លៀកបំពាក់គ្រឿងប្រើប្រាស់ផ្សេងៗដែលមានតម្លៃធូរថ្លៃ។

ម្យ៉ាងវិញទៀត នៅផ្លូវ ៦០ ក៏មានកន្លែងកម្សាន្តសម្រាប់ក្មេងៗ និងមនុស្សធំផងដែរ ដូចជា សេះហោះ កន្ត្រកហោះ កន្លែងលោតប៉ុង រទេះភ្លើងសម្រាប់កូនក្មេង។ល។
 
 ខ្ញុំក៏សង្ឃឹមថា លោកអ្នកអាចមានចិត្តចង់ទៅលេងកន្លែងមួយនេះ បន្ទាប់ពីអានអត្ថបទនេះហើយ។ ដូចពាក្យចាស់លោកពោលថា ឮ១០០០ដង មិនបានស្មើឃើញ១ដង។

ផ្លូវ៦០ (60 Road)

Feature

បារាយទឹកថ្លា​ (West Baray)

បារាយណ៍​ខាងលិច មិន​ត្រឹមតែ​ជា​អាងទឹក​ធំជាងគេ លើ​ពិភពលោក ប៉ុណ្ណោះ​ទេ តែ​គឺជា​បុរាណ​ដ្ឋា​ន ផ្នែក​ប្រវត្តិសាស្ត្រ ដ៏​សំខាន់​ និងជារមណីយដ្ឋ...