ផ្លូវ៦០កំពុងទទួលបានការពេញនិយមពីសំណាក់បងប្អូនខេត្តសៀមរាប


វាមានចម្ងាយមិនឆ្ងាយពីទីរួមខេត្តប៉ុន្មានទេ។ នៅទីនោះ លោកអ្នកប្រហែលជាប្លែកមាត់ជាមួយនឹងអាហារដ៏ល្បីប្រចាំតំបន់ គឺ សង្វាក់ ដែលមាននំបញ្ចុក ណែមអាំង (សាច់ត្រី) ទ្រនាប់ជាមួយបន្លែ (ល្បោយៈ ភាសាតំបន់) ហើយជ្រលក់ជាមួយទឹកត្រីជូរអែមយ៉ាងឆ្ងាញ់ពិសារ។
ក្រៅពីនេះក៏មានម្ហូបអាហារផ្សេងៗទៀតយ៉ាងច្រើនសម្បូរបែប។ អ្វីដែលពិសេសនោះគឺ លោកអ្នកក៏អាចដើរទិញឥវ៉ាន់ ដូចជាសម្លៀកបំពាក់គ្រឿងប្រើប្រាស់ផ្សេងៗដែលមានតម្លៃធូរថ្លៃ។
ម្យ៉ាងវិញទៀត នៅផ្លូវ ៦០ ក៏មានកន្លែងកម្សាន្តសម្រាប់ក្មេងៗ និងមនុស្សធំផងដែរ ដូចជា សេះហោះ កន្ត្រកហោះ កន្លែងលោតប៉ុង រទេះភ្លើងសម្រាប់កូនក្មេង។ល។




ខ្ញុំក៏សង្ឃឹមថា លោកអ្នកអាចមានចិត្តចង់ទៅលេងកន្លែងមួយនេះ បន្ទាប់ពីអានអត្ថបទនេះហើយ។ ដូចពាក្យចាស់លោកពោលថា ឮ១០០០ដង មិនបានស្មើឃើញ១ដង។
No comments:
Post a Comment