ប្រាសាទភ្នំក្រោមជារមណីយដ្ឋានវប្បធម៌ ប្រវត្ដិសាស្ដ្រមួយដែលមានទីតាំង ស្ថិតនៅលើកំពូលភ្នំមានរយៈកម្ពស់១៤០ ម៉ែត្រ នៅទិសនិរតីមានចម្ងាយ១២គីឡូម៉ែត្រពីទីក្រុងសៀមរាប ដោយធ្វើដំណើរតាមផ្លូវស្របនឹងដងស្ទឹងសៀមរាបពីជើងទៅត្បូង ហើយស្ថិតនៅខាងជើងបឹងទន្លេសាប ។បើតាមឯកសារស្រាវជ្រាវផ្នែកបុរាណវិទ្យារបស់អាជ្ញាធរអប្សរាបានបញ្ចាក់ថា៖
ប្រាសាទភ្នំក្រោមត្រូវបានកសាងឡើងបែរមុខទៅទិសខាងកើត នាចុងសតវត្សទី៩ និងដើមសតវត្សទី១០ រចនាបថបាខែងក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ (ឆ្នាំ៨៨៩-៩១០) ដើម្បីឧទ្ទិសដល់ព្រះព្រហ្ម ព្រះនរាយណ៍ និងព្រះឥសូរ ។ ប្រាសាទភ្នំក្រោមស្ថិតនៅក្នុងកំពែងរាងបួនជ្រុងស្មើ មួយជ្រុងប្រវែង៥០ម៉ែត្រ និងមានតួប៉មបីជាជួរចំអ័ក្សខាងជើង និងខាងត្បូងនៅលើខឿនដែលមានកម្ពស់១ម៉ែត្រ២តឹក និងមានប្រាសាទចំនួន៤ទៀតនៅខាងកើត ហើយបែរមុខទៅរកប្រាសាទចម្បងទាំងបី ។
បច្ចុប្បន្នបើពិនិត្យសង្កេតទៅលើស្ថានភាព ជាក់ស្ដែង ប្រាសាទភ្នំក្រោមនេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ។ បើពិនិត្យទៅលើគុណភាពថ្មភក់មានសភាពពុកផុយដែលជាកត្ដានាំឱ្យតួ ប្រាសាទទាំងមូលប្រេះស្រាំស្ទើរតែនៅគ្រប់ផ្ទាំងស្រទាប់ថ្មដែលជា ហេតុនាំឱ្យរលេះបាក់នូវក្បាច់រចនារបស់ប្រាសាទ ។ ទន្ទឹមនឹងនោះដែរក៏មានសំណង់សម័យថ្មីជាច្រើននៅជុំវិញប្រាសាទ ផ្នែកខាងកើត ។ សំណង់ទាំងនេះមានកុដិព្រះសង្ឃ ខ្ទមសំណាក់ធម៌របស់យាយជី តាជី សាលាឆាន់ ព្រះវិហារ និងស្លាកស្នាមសំណង់បាក់បែកមួយចំនួនទៀតអំពីស៊ីម៉ង់ត៍ប្រហែលជា សាងសង់តាំងពីសម័យបារាំង ។
បើយើងឈរនៅលើកំពូលភ្នំ យើងអាចមើលឃើញពីទេសភាពបឹងទន្លេសាប នឹងតំបន់សហគមន៍ដែលនៅក្បែរ ដូចជាចុងឃ្នាសជាដើម។ ប្រសិនបើលោកអ្នកមានបំណងចង់លំហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធនិងគយគន់ទេសភាពបឹងទន្លេសាប ភ្នំក្រោមអាចជាកន្លែងមួយដែលសក្តិសមសម្រាប់លោកអ្នក។
ម្យ៉ាងវិញទៀតរមណីយដ្ឋានភ្នំក្រោមក៏ជាកន្លែងមួយដ៏ល្អសម្រាប់មើលទេសភាពថ្ងៃលិចផងដែរ មិនចាញ់នៅបាខែងឡើយ។
អ្វីដែលពិសេសជាងនេះទៀតនោះគឺនៅតាមបណ្ដោយផ្លូវទៅភ្នំក្រោមយើងនឹងឃើញកន្លែងទស្សនាបែបលក្ខណៈតូច គឺ បឹងឈូក។គឺលោកអ្នកអាចថតរូប selfie តាមចំណូលចិត្តបាន។ ហើយតម្លៃសំបុត្រគឺសម្យរមសម្រាប់ការចូលទស្សនាបឹងឈូក ផងដែរ។
ហើយលោកអ្នកក៏អាចសប្បាយរីករាយនូវក្នុងការស្ទូចត្រីលេងកម្សា
ន្តតាមរមណីយដ្ឋានតូចៗតាមជើងភ្នំនៃភ្នំក្រោម ដោយជួលសន្ទូចនឹងទិញនុយដែលមានលក់ស្រាប់នៅទីនោះផងដែរដោយឡែកអ្នកក៏អាចសម្រាកលំហែកាយ ជាមួយនឹងជំនោរទន្លេតាមខ្ចុះតូចៗតាមមាត់ទឹកផងដែរសម្រាប់អាហារដែលលក់នៅក្នុងរមណីយដ្ឋាន គឺមានតម្លៃអាចទទួលយកបាន ដោយអាហារភាគច្រើនគឺជាត្រី។ លោកអ្នកអាចគិតឡើងវិញពីការដើរកម្សាន្តបន្ទាប់។ ហើយខ្ញុំសូមនិយាយថា ភ្នំក្រោមគឺជាគោលដៅបន្ទាប់របស់លោកអ្នកហើយ។
No comments:
Post a Comment