Random Posts

ស្ថានភាពទីតាំងនៃប្រទេសកម្ពុជាដែលកូនខ្មែរត្រូវយល់ដឹង៖
ក្នុងសម័យដែលរុងរឿងបំផុត ទឹកដីខ្មែរបានលាតសន្ធឹងទៅលើភូមិភាគធំនៃអាស៊ីអគ្នេយ៍ដីគោក។ ក្រៅពីប្រទេសខ្មែរបច្ចុប្បន្ន ទឹកដីកូសាំង ស៊ីនទាំងមូល ផ្នែកខាងត្បូង និងកណ្ដាលនៃប្រទេសលាវ និងផ្នែកខាងកើតនៃប្រទេសថៃ ក៏ជារបស់ខ្មែរដែរ។ ហើយមានពេលខ្លះ អំណាចខ្មែរបានលាតសន្ធឹងរហូតដល់ជ្រោយម៉ាលាយូ និងប្រទេស ភូមាថែមទៀតផង។

ពីស.វ. ទី១៣ ដល់ ១៩ ទឹកដីខ្មែរត្រូវរួញបន្ដិចម្ដងៗ ដោយសារអំពើរុករានរបស់ជនជាតិសៀម និងជនជាតិយួន ដែលមានបំណងយកទន្លេមេគង្គធ្វើជាព្រំដែនរួមរបស់គេ។ ដោយមានការស្នើសុំពីសំណាក់ស្ដេចខ្មែរ ហើយដែលស្របនឹងប្រយោជន៍គេផងនោះ បារាំងបានធ្វើអន្ដរាគមចូលមកក្នុងនយោបាយខ្មែរ ហើយប្រហែលដោយសារនោះ ជាតិខ្មែរយើងក៏អាចនៅគង់វង់រហូតដល់សព្វថ្ងៃ ព្រមទាំងអាចថែរក្សាទឹកដី ដែលខ្លួនធ្លាប់មានកាលពីស.វទី១៨។ ប៉ុន្ដែជនជាតិខ្មែររាប់លាននាក់ ត្រូវឃ្លាតឆ្ងាយពីមាតុភូមិរបស់ខ្លួន ហើយត្រូវរស់នៅក្រោមការគ្រប់គ្រងរបស់ជនបរទេស ដែលបានយកទឹកដីខ្មែរធ្វើជាទឹកដីរបស់គេ។ ប្រទេសខ្មែរសព្វថ្ងៃមានផ្ទៃដីប្រមាណ ១៨១០៣៥គ.មក្រឡា ហើយស្ថិតនៅចន្លោះប្រទេសថៃ ប្រទេសលាវ ប្រទេសវៀតណាមខាងត្បូង និងឈូងសមុទ្រថៃ។ បើនិយាយពីសណ្ឋានដី គេឃើញមានភូមិភាគពីរខុសគ្នា មួយផ្នែកជាដីខ្ពស់នៅខាងជើង ឦសាន និងនីរតី មួយផ្នែកទៀតជាដីទំនាបតំបន់បឹងទន្លេសាប អាងទន្លេមេគង្គ និងតំបន់សឆ្នេរមុទ្រ។
<script async src="//pagead2.googlesyndication.com/pagead/js/adsbygoogle.js"></script>
<ins class="adsbygoogle"
     style="display:block"
     data-ad-format="fluid"
     data-ad-layout="image-middle"
     data-ad-layout-key="-ej+6g-1k-bo+rc"
     data-ad-client="ca-pub-3514811873286934"
     data-ad-slot="5807231544"></ins>
<script>
     (adsbygoogle = window.adsbygoogle || []).push({});
</script>
 -ភូមិភាគដីខ្ពស់ ជាភូមិភាគសំបូរដោយព្រៃឈើ ហើយមានសន្ឋានហាក់ដូចជារបងព័ទ្ធជុំវិញដីទំនាប។ 
 -នៅទិសនិរតីភ្នំក្រវាញ បានលាតសន្ធឹងតាមឆ្នេរសមុទ្រ តែមានកំពស់មធ្យមមិនហួសពី ១០០០ម. ឡើយ។
-នៅខាងជើង ជួរភ្នំដងរែកជាព្រំដែនធម្មជាតិរវាងប្រទេសខ្មែរនិងប្រទេសថៃ។ នៅខាងត្បូងជួរភ្នំនេះ គេ ឃើញមានភ្នំដងរែក និងខ្ពង់រាបខ្លះ ភ្នំគូលេន។ 
 -នៅទិសឦសាន ខ្ពង់រាបក្រានិត (granite) បានលាតសន្ធឹងក្នុងខេត្ដរតនគីរី និងមណ្ឌលគីរី ហើយមានកន្លែងខ្លះមានកំពស់រហូតដល់ ១០០០ម (កន្លែងប្រជុំព្រំដែន ខ្ពង់រាបទាំងនេះជាប្រភពនៃស្ទឹង ៣ ដែលបានហូរឆ្ពោះទៅរកទន្លេមេគង្គ គឺស្រែពក សេសាន និងសេកង។ ផ្នែកកណ្ដាល នៃប្រទេសខ្មែរ មានសន្ឋានជាបាតចានដែកធំមួយ ដែលគេឃើញមានភ្នំនៅត្រង់ណេះខ្លះ នៅត្រង់ណោះខ្លះ គឺនៅត្រង់នោះហើយដែលមានម នុស្សរស់នៅច្រើនកុះករជាទីបំផុត ហើយដែលចិញ្ចឹមជីវិតដោយរបរកសិកម្ម ព្រោះដីមានជីជាតិ និងមានទំហំធំទូលាយជាងគេនៅអិណ្ឌូចិនទាំង មូលនេះ។ 
-ទន្លេមេគង្គជាទន្លេធំតែមួយ ដែលបានឆ្លងកាត់វាលទំនាបខ្មែរ ពីខាងជើងរហូតដល់ចុងខាងត្បូង។ ទន្លេមានប្រវែងជាង៥០០០គ.ម មានប្រភព ចេញពីខ្ពង់រាបទីបេ ហើយបានហូរកាត់ប្រទេសចិនខាងត្បូង ប្រទេសភូមា ប្រទេសថៃ ប្រទេសលាវ ប្រទេសខ្មែរ និងប្រទេសវៀតណាមខាង ត្បូង។ នៅត្រង់ខោនប្រទេសលាវ ដុំថ្មជាច្រើនបានរាំងផ្លូវទន្លេមេគង្គជាប់បង្កើតបានជាអាងទឹកកំពស់ប្រមាណ២០ម ហើយដែលជាហេតុបណ្ដាល អោយមានល្បាក់ទឹកមិនអាចអោយកប៉ាល់ធ្វើចរាចរណ៍ទៅមកបានឡើយ។ ដីសន្ដរទន្លេមេគង្គមានដៃច្រើន ខ្លះមានទទឹងដល់ទៅ គម ហើយ មានទំហំប្រមាណ៦០០គ.ម។ វាលទំនាបទន្លេមេគង្គ បានលាតសន្ធឹងពីក្រចេះរហូតដល់សមុទ្រចិន។នៅភ្នំពេញទន្លេនេះបានបែកជាបួនត្រង់កន្លែងដែលគេហៅថា «ទន្លេ៤មុខ» ទន្លេធំ ទន្លេសាប ទន្លេតូច ទន្លេបាសាក់។ នៅខែមិនា មេសា ទឹកទន្លេមេគង្គស្រកចុះច្រើនហើយនៅនឹងមួយកន្លែង។ លុះចូលដល់រដូវភ្លៀងជោគជាំ នៅខែកក្កដា ទឹកទន្លេឡើងខ្លាំង ធារទឹកអាចដល់ ៥០.០០០ម៉ែត្រត្រីគុណក្នុងមួយវិនាទី (លើសទន្លេក្រហមទៅទៀតដែលមានធារទឹកតែ ៣០.០០០ ម៉ែត្រត្រីគុណក្នុងមួយវិនាទី) ទន្លេតូច និងទន្លេបាសាក់មិនអាចនាំទឹកហូរទៅក្នុងសមុទ្រចិនបានទាំងអស់ ទឹកនោះក៏ហូរចូលទៅក្នុងបឹងធំៗ (បឹងធំ បឹងតូច) តាមរយៈទន្លេសាប។ ដូច្នេះបឹងទន្លេសាបជានីយតករ (Régulateur) មួយយ៉ាងសំខាន់ ទប់ទល់កុំអោយមានទឹកជំនន់ក្នុងរដូវវស្សា។ តាមការសិក្សារបស់អ្នកភូមិសាស្រ្ដ បឹងទន្លេសាបជាស្នាមនៃឈូងសមុទ្រមួយបិទជិតដីល្បាប់ ដែលទន្លេមេគង្គនាំមកលប់ជារៀងរាល់ឆ្នាំ។ បឹង នេះមានប្រវែងសរុប ១៦០.គ.ម. (បឹងធំ បឹងតូច +វាលភក់) ហើយមានទទឹងអតិបរមា ៣៥គ.ម.។ នៅរដូវសំរក (មិនា មេសា) ទំហំផ្ទៃទឹកមានប្រមាណ ៣.០០០ គ.ម២។ នៅរដូវទឹកឡើងខែកក្កដា នៅពេលដែលទឹកទន្លេមេគង្គហូរចូល កំពស់ទឹកឡើងពី ២ ដល់ ១៤ ម. ទឹកហៀរចេញពន្លិច តំបន់ជិតខាងរហូតដល់ ២០ រឺ ៣០គ.ម. ។ នៅខែតុលា វិច្ឆិកា ទឹកហូរចេញពីបឹងទន្លេសាបចូលទៅក្នុងទន្លេមេគង្គវិញ គឺក្នុងអោកាសនោះហើយ ដែលប្រជារាស្រ្ដខ្មែរនាំគ្នាប្រារព្ធធ្វើពិធីបុណ្យអុំទូក សំពះព្រះខែ លយប្រទីប។ គួរគាត់សំគាល់ថា បឹងទន្លេសាបជាកន្លែងដែលមានត្រីច្រើនជាងគេក្នុងពិភពលោក បើគិតតាមសមាមាត្រនៃទំហំបឹងនេះ។ ម្យ៉ាងទៀត នៅប្រទេសខ្មែរយើងភ្លៀងធ្លាក់ទៀងទាត់ជាងនៅប្រទេសវៀតណាមខាងជើង ហេតុដូច្នេះហើយបានជាទឹកជំនន់នៅទន្លេមេគង្គមានភាព មិនសូវមានភាពសាហាវដូចនៅទន្លេក្រហមទេ។ គេមិនបាច់ធ្វើទំនប់ហើយដើម្បីពង្រីកយកដីដាំដំនាំ គេគ្រាន់តែបង្ហូរទឹកចេញពីកន្លែង ណាដែលលិចទឹក និងបញ្ចូលទឹកទៅក្នុងដីត្រង់ណាដែលពុំសូវមានទឹកដោយការជីកប្រលាយ។ នេះជាពិធីដែលអ្នកស្រុកអាណាចក្រភ្នំ ធ្លាប់បានអនុវត្ដក្នុងការប្រកបរបរកសិកម្មរបស់ខ្លួនជាយូរណាស់មកហើយ។ សរុបជារួមមកយើងឃើញថាប្រទេសកម្ពុជាយើង​មានសណ្ឋានដី និងទីតាំងដែលគួរឲ្យចង់រស់នៅ។ តើអ្នកមានមោទនភាពទេ​ ដែលបានកើតមកលើទឹកដីខ្មែរដែលជាទឹកដីសុវណ្ណភូមិ?
http://www.khmer-kulturzentrum.ch/History/Lapidaire/Images/SoudEAsia.gif

សង្ខេបទីតាំង​ភូមិសាស្ត្រប្រទេសកម្ពុជា

No comments:

Post a Comment

Feature

បារាយទឹកថ្លា​ (West Baray)

បារាយណ៍​ខាងលិច មិន​ត្រឹមតែ​ជា​អាងទឹក​ធំជាងគេ លើ​ពិភពលោក ប៉ុណ្ណោះ​ទេ តែ​គឺជា​បុរាណ​ដ្ឋា​ន ផ្នែក​ប្រវត្តិសាស្ត្រ ដ៏​សំខាន់​ និងជារមណីយដ្ឋ...