Random Posts

I. ប្រវត្ដិទឹកដីខ្មែរ

  ការសិក្សាបុព្វប្រវត្ដិសាស្រ្ដខ្មែរ តំរូវអោយយើងដឹងពីអាយុកាលនៃទឹកដីខ្មែរផងដែរ ដែលមានប្រវត្ដិជាប់ទាក់ទង ​នឹង​អាស៊ី​អាគ្នេយ៍​ទាំង​មូល​ ។​ យ៉ាង​ណា​មិញ​គេ​បាន​ដឹង​ថា នៅដើម និងនៅចុងស័ក (ère)ទី១ ភូមិភាគអាស៊ីអាគ្នេយ៍ បានពើបប្រទះនឹងពើងផ្នត់កា​លេ​ដូន្យាង (Plissement calédonien) និង​ពើង​ផ្នត់​អែរស៊ីន្យាង(Plissement hercynien) ដែលបណ្ដាល​អោយ​ផុះ​ផុល​កើត​បាន​ជា​ជួរ​ភ្នំ និង​ខ្ពង់​រាប​នានា នៅ​ពាស​ពេញ​ ប្រ​ទេស​ខ្មែរ​សព្វ​ថ្ងៃ​។ បន្ទាប់​មក​ដី​ដែល​ដុះ ផុស​ឡើង​នេះ​ក៏​ត្រូវ​ទឹក​សមុទ្រ ទន្រ្ទាន​បណ្ដាល​អោយ​លិច​លង់​អស់ រហូត​ដល់​ដំណាច់​ស័ក​ទី​៣​។ នៅ​ ដើម​ស័ក​ទី​៤​មាន​ការ​បំ​ផុស​​ដី​ម្ដង​ទៀត​ចាប់​ពី​ភូមិ​ភាគ​ហេម​ពាន្ដ ចុះ​រហូត​ដល់​ភូមិ​ភាគ​អាស៊ី​អា​គ្នេយ៍​ទាំង​មូល​។ ដី​ខ្មែរ​ត្រង់​ភាគ​ខ្លះ​ក៏​ដុះ​ឡើង​កំពស់​ ពី​៧០០ ទៅ ៨៨០ ម៉ែត្រ​។ ក្នុង​អំលុង​ស័ក​ទី​៤ នេះ គេ​សង្កេត​ឃើញ​លំនាច និង​ជំនោរ​ទឹក​សមុទ្រ​ឆ្លាស់​គ្នា​ច្រើន​លើក​​ច្រើន​​សា ជា​ហេតុ​បណ្ដាល​ អោយ​ដី​ដែល​ផុស​ឡើង​ហើយ​ត្រូវ​លិច​បាត់ ទៅ​ក្នុង​ទឹក​សមុទ្រ​វិញ រួច​ផុស​ឡើង​សា​ជា​ថ្មី​ម្ដង​ទៀត​។ នៅ​ចន្លោះ​ពី​​៦០០០០០ ដល់ ១៥០០០ ឆ្នាំ​មុន​ គ.ស. ទឹក​សមុទ្រ​បាន​នាច​ថយ​ទៅ​ពី​១៣០ ដល់ ១៨០​ម៉ែត្រ (បើ​ប្រៀប​ធៀប​នឹង​កំពស់​ទឹក​សមុទ្រ​សព្វ​ថ្ងៃ)​។ ភូ​គព្ភ​វិទូ​ខ្លះ​បាន​​ពន្យល់​ថា ដោយ​ អា​ស្រ័យ​ហេតុ​ខាង​លើ​នេះ​ហើយ បាន​ជា​កាល​ណោះ​ភូមិ​ភាគ​ឥណ្ឌូ​ចិន និង​ប្រជុំ​កោះ​អាំង​សុយ​ឡាំង (Insulinde) ស្ថិត​ជាប់​គ្នា​រ​ហូត​គ្មាន​សមុទ្រ​ ខណ្ឌ ដូច​យើង​ឃើញ​សព្វ​ថ្ងៃ​នេះ​ទេ​។ នៅ​ប្រ​មាណ​១៥០០០​ឆ្នាំ មុន គ.ស. ទឹក​សមុទ្រ​បាន​ជោរ​ឡើង​កំពស់ ១៥ម ដែល​ជា​​ហេតុ​​នាំ​​អោយ​​ទឹក​ដី​ខ្មែរ​ ក្រោម​ព្រម​ទាំង​វាល​​ទំ​នាប​ប្រ​ទេស​ខ្មែរ​បច្ចុប្បន្ន​ខ្លះ​លិច​បាត់​ទៅ​ក្នុង​ទឹក​វិញ​។ នៅ ស.វ.ទី​៣ មុន គ.ស. ទឹក​សមុទ្រ​បាន​នាច​ម្ដង​ៗ​ទៅ​វិញ​។ ឯ​ទន្លេ​ មេ​គង្គ​ក៏​បាន​នាំ​ដី​ល្បាប់​មក​ចាក់​បង្កើត​ជា​ដី​សន្ដរ​ចុះ​ទៅ​ទិស​ខាង​ត្បូង ដេញ​តាម​សំរក​ទឹក​សមុទ្រ​ម្ដង​ៗ​ដែរ។

II.បុព្វប្រវត្ដិសាស្រ្ដខ្មែរ
តើទឹកដីខ្មែរដែល​មាន​ប្រ​វត្ដិ​ដូច​បាន​រៀប​រាប់​ខាង​លើ​នេះ មាន​មនុស្ស​មក​រស់​នៅ​ចាប់​តាំង​ពី​ពេល​ណា​មក​? ហើយ​ការ​រស់​នៅ​ក្នុង​សម័យ​ ដើម​នោះ មាន​លក្ខណៈ​ដូច​ម្ដេច​ខ្លះ​?​។ ចំពោះ​បញ្ហា​នេះ​បុព្វ​ប្រ​វត្ដិ​វិទូ​បាន​ពោល​ថា បុព្វ​ប្រ​វត្ដិ​សាស្រ្ដ​ខ្មែរ​មិន​ទាន់​មាន​​លក្ខណៈ​​ច្បាស់​​លាស់​​ព្រោះ​ ​ការ​ស្រាវ​ជ្រាវ​ក្នុង​វិស័យ​នេះ​មិន​ទាន់​បាន​ធ្វើ​អោយ​ដិត​ដល់​នៅ​ឡើយ​។ ចំពោះ​យុគ​ថ្ម​បំបែក គេ​ទើប​តែ​រក​ឃើញ​ដាន​ខ្លះ​ៗ ប៉ុណ្ណោះ​។ នៅ​ក្នុង​ឆ្នាំ​ ១៩៦៣ លោក E.Saurin បាន​រក​ឃើញ​ដុំ​ថ្ម​ចាំង​នៅ​ទន្លេ​មេ​គង្គ នៅ​ចន្លោះ​ខែត្រ​ស្ទឹង​ត្រែង និង​ខែត្រ​ក្រ​ចេះ​។ ក្រៅ​ពី​នេះ​​នៅ​​មាន​​វត្ថុ​ផ្សេង​ៗ​ ទៀត​ធ្វើ​ពី​ថ្ម​ចាំង ត្រូវ​គេ​បាន​រក​ឃើញ​នៅ​តំបន់​អង្គរ​ដែរ​។ ស្ថានីយ​ឯ​ទៀត​ៗ ដែល​គេបាន​រក​ឃើញ​រហូត​ដល់​សព្វ​ថ្ងៃ​មាន​​ចំនួន​​៦ ហើយ​សុទ្ធ​តែ​ ស្ថានីយ​ទាក់​ទង​នឹង​យុគ​ថ្ម​រំលីងលាយលោហធាតុ។
http://www.khmer-kulturzentrum.ch/History/Lapidaire/Images/SoudEAsia.gif

អំពីបុព្វប្រវត្ដិសាស្រ្ដខ្មែរ Khmer History

No comments:

Post a Comment

Feature

បារាយទឹកថ្លា​ (West Baray)

បារាយណ៍​ខាងលិច មិន​ត្រឹមតែ​ជា​អាងទឹក​ធំជាងគេ លើ​ពិភពលោក ប៉ុណ្ណោះ​ទេ តែ​គឺជា​បុរាណ​ដ្ឋា​ន ផ្នែក​ប្រវត្តិសាស្ត្រ ដ៏​សំខាន់​ និងជារមណីយដ្ឋ...